សំ ថារ័ត្ន និយាយពីគុណសម្បត្តិ និង​ទទួលបានបទពិសោធន៍ជាច្រើនពីប៉ាគីអាវ

0

ភ្នំពេញ៖ សំ ថារ័ត្ន អ្នកលេងគុនល្បុក្កតោខ្មែរ បានប​ង្ហា​ញពី​គុ​ណ​ស​ម្ប​ត្តិ​សំ​ខាន់​រ​ប​ស់​ប៉ា​គីអា​វ​​និ​ង​ទ​ទួ​លបា​ន​កា​រ​រៀន​សូ​ត្រ​ជា​ច្រើ​ន​ពី​ស្តេច​ប្រ​ដា​ល់​អា​ស៊ី​រូ​ប​​នេះ​ អំឡុងពេលដែលកញ្ញាទៅផ្សព្វផ្សាយ កុនឯកសារ​ការរស់ឡើងវិញនៃល្បុក្កតោខ្មែរ ។

ថ្លែងប្រាប់ក្រុមការងារ OBN Asia ក្នុងកម្មវិធីសម្ពោធភាព​យន្ត​ ​អ​​ន្ទងវិញ្ញាណរបស់ផលិតកម្ម Wonder Film កាលពថ្ងៃទី​២២ សំ ថារ័ត្ន ថា ទៅអាម៉េរិកខ្ញុំទៅដើម្បីផ្សព្វផ្សាយគុនខ្មែរល្បុក្កតោ និងវប្បធម៌របស់យើង ហើយអ្វីដែលសំខាន់ជាងគេ គឺកុនឯកសារដែលធ្វើពីជីវិតលោកតា សាន គឹមស៊ាន និងជីវិតពួកខ្ញុំតាំងពី៥ឆ្នាំមុន ដែលយើង​ឲ្យល្បុក្កតោរស់រានឡើងវិញ ឈ្មោះកុនឯកសារហ្នឹង គឺ Surviving Bokator បានន័យថា ការរស់ឡើងវិញនៃល្បុក្កតោ ។​

សម ថារ័ត្ន អ្នកលេងគុនខ្មែរ និងល្បុក្កតោ បាននិយាយថា ដំណើរទៅជួបប៉ាគីអាវ ជារឿងចៃដន្យល្អ ដោយខ្ញុំអត់មានគម្រោងថា មិនដែលគិតថាផ្ទះគាត់នៅឡូអេនជើឡេស ឬក៏អីអ៊ីចឹង គ្រាន់តែមានអ្នកធ្វើការ​ជាមួយគាត់ គាត់ខាងកីឡាដែរ ខ្ញុំមានទំនាក់ទំនង​ជាមួយពួកគាត់ ហើយ ដោយឃើញថាខ្ញុំជាកីឡាការិនី ដ៏សកម្មមួយដូចបានឆ្លងដល់អន្តរជាតិ ហើយខាងគេក៏បានសួរថា បើពួកខ្ញុំផ្តល់កិត្តិយស ជួបប៉ាគីអាវ តើរ័ត្ន ចង់ជួប និងមកអត់ ?

ភ្លាមៗនោះ ខ្ញុំបានឆ្លើយថា និយាយមិនចង់ម៉េច ! ដោយខាងគេសុខចិត្តមកយកខ្ញុំដល់អូតែលហើយ ជូនទៅដល់ផ្ទះប៉ាគីអាវ ខ្ញុំពិតជាមានកិត្តិយសមែន ហើយកិត្តិយសធំបំផុតគឺបានហាត់ក្បែរគាត់ មិននឹកស្មានថាដូចអ៊ីចឹងទេ យើងអាចនិយាយថា គាត់ជាស្តេចប្រដាល់ អាស៊ី មិនងាយនរណាបានទៅជួប ពេលខ្ញុំបានទៅបានទឹកជុំគ្នាក្រុមហាត់របស់ពួកគាត់ ។ អ្វីដែលសំខាន់ជាងនេះទៀត ខ្ញុំបានកាន់ទង់ជាតិយើង រត់ជាមួយគាត់ ថតរូបជាមួយគាត់ អាចនិយាយថា មានស្ត្រីខ្មែរម្នាក់ដែរ ជួបស្តេចប្រដាល់ពិភពលោក ។​

សំ ថារ័ត្ន បានបន្តថា ការជួបប៉ាគីអាវ គឺទទួលបានបទពិសោធន៍ច្រើន នៅពេលដែលក្បែរគាត់បានរៀនសូត្រពីអត្តចរិក ចំណេះដឹងគាត់ បានស្គាល់រសជាតិនៃការហាត់ថា រវាង​អ្នកវៃយើងធម្មតា និងអ្នកហាត់របៀបពិភពលោកគឺពិបាកវេទនា ក្រោយពីហាត់ជាមួយគាត់ ថ្ងៃបន្ទាប់ ខ្ញុំឈឺខ្លួន ខ្លាំងមែនទែន ។ ទោះបីជាហត់ ចង់ក្អួតវិលមុខ ប៉ុណ្ណាក័អត់បោះបង់ចោល ដោយហាត់ប្រដុំប្រសងជាមួយគាត់រហូត ដើម្បីឲ្យគាត់ឃើញ ថាខ្ញុំជាស្ត្រី អាចតស៊ូបានជាមួយគាត់ ហើយចង់ឲ្យគេឃើញថាខ្ញុំមកពីប្រទេសខ្មែរ ដែលហាត់ទៅរួចជាមួយអ្នកប្រដាល់ពិភពលោក ។​
សំ ថារ័ត្ន បន្តថាអត្តចរិកវៃរបស់ប៉ាគីអាវ គឺស្លូតបូត សុភាពរាបសារហើយ រួសរាយរាក់ទាក់ បើធៀបនឹងដៃគូប្រដាល់របស់គាត់លើសង្វៀន គឺកាតេ កាតឺឈ្លើយអ៊ីចឹង តែគាត់ជាមនុស្សសុភាពមែនទែន ដោយពេលគាត់ឡើងវៃគាត់ដាក់អារម្មណ៍ ទាំងអស់ទៅលើការប្រកួត ដូច្នេះហើយខ្ញុំអាចរៀន សូត្រពីគាត់ច្រើន៕