Ronaldo បរាជ័យការភ្នាល់ជាមួយគ្រូ Juventus

0

កីឡាករ Cristiano Ronaldo របស់ក្លិប Juventus បានបង្ហើបថា គាត់បានបរាជ័យការភ្នាល់ជាមួយគ្រូបង្វឹក Massimiliano Allegri ក្រោយពីខកខានស៊ុតប៉េណ័លទី មិនចូលពេលប្រកួតជាមួយក្លិបខ្សោយ Chievo ក្នុងក្របខណ្ឌ Serie A ។​
កាលពីដើមសប្តាហ៍កន្លងទៅ Juventus បានឈ្នះគូប្រជែងរបស់ខ្លួន ក្នុងលទ្ធផល 3-0 ដែលជាលទ្ធផល កក់ក្តៅបំផុត ដោយបន្តនាំមុខ គូប្រជែង ៩ពិន្ទុ ។​
Douglas Costa, Emre Can និង Daniele Rugani សុទ្ធតែជាកីឡាករ​ដែលអាចរកគ្រាប់បាល់បាន ដែលធ្វើឲ្យ គ្រូបង្វឹកពេញចិត្តយ៉ាងខ្លាំង ។
ទោះបីជាយ៉ាងនេះក្តី Ronaldo បានបរាជ័យ ក្នុងស៊ុតប៉េណ័លទី នាដើមតង់តី​២ ។​
ជាមួយការស៊ុតមិនចូលនេះ Ronaldo បានលើកឡើងថា ការភ្នាល់រវាងលោក និងគ្រូបង្វឹកកាលពីដើមរដូវកាល គឺលោកបរាជ័យ ។​
កីឡាករ​អាយុ ៣៣ឆ្នាំរូបនេះបាននិយាយថា វាការពិតណាស់ ខ្ញុំបានភ្នាល់ជាមួយគ្រូបង្វឹករបស់ខ្ញុំ ក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ។​
ខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយដឹងថាការរួមចំណែក របស់ខ្ញុំត្រូវទទួលស្គាល់ពីមិត្តរួមក្រុម និងគ្រូបង្វឹក ហើយខ្ញុំចង់សងការទុកចិត្តនិងគាំទ្ររបស់ពួកគេ ដោយការខិតខំ ។
ក្រោយពីការស៊ុតបាល់មិនចូលទី ១១ម៉ែត្រ លោក Massimiliano Allegri បាននិយាយក្នុងសន្និសីទចប់ការប្រកួតថា វាមិនមែនជាលើកទី​១ នោះទេ ដែល Ronaldo ស៊ុតបាល់មិនចូលទី​ក្នុងចម្ងាយ ១១ម៉ែត្រ ក្នុងអាជីពរបស់គាត់​។ អ្វីដែលសំខាន់បំផុត ក្រុមនេះគឺឈ្នះការប្រកួតនៅទីបញ្ចប់ ។
សម្រាប់ Juventus នឹង​ត្រូវជួប Lazio​ នៅចុងសប្តាហ៍នេះ នឹងក្លាយជាឱកាសដ៏ល្អ សម្រាប់ Ronaldo ស៊ុតបាល់បញ្ចូលទី​លើកទី ១៧ របស់គេ នារដូវកាលនេះ៕
ចុចចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ ៕