ប្រដាល់ដណ្តើមពាន​ Wurkz ទម្ងន់ ៦០គីឡូក្រាមកំពុងទទួលពាក្យ​

0

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាស​របស់សហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា បានរៀបចំការប្រកួតដណ្តើមពានរង្វាន់ Wurkz ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ដោយសហការជាមួយស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ។​

ការ​ទទួលពាក្យចាប់ពីថ្ងៃទី ១១ ខែមករា ដល់ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៩ នៅសហព័ន្ធប្រដាល់គុនខ្មែរតែម្តង​។
តាមសេចក្តីប្រកាសខាងលើបានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់ជាតិ ឲ្យមានការរីកចំរើន រឹងមាំ នឹង​ចូលរួមលើកស្ទួយជីវភាពកីឡាករឲ្យបានសមរម្យផងដែរ ។​

សម្រាប់កម្មវិធីប្រកួតនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី​២០ ខែមករា ដល់ថ្ងៃទី​៣១ ខែមីនា ដោយការប្រកួតរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៤៖៣០នាទី ល្ងាច ទីកន្លែងនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ៕