មានការប្រកាសជាផ្លូវការថា អតីតខ្សែការពារឆ្វេងរបស់ Manchester United លោក Patrice Evra នឹងឡើងសង្វៀនដើម្បីប្រឈមមុខនឹងអ្នកដែលល្បីល្បាញនៅលើបណ្តាញសង្គម និងអ្នកប្រដាល់ YouTube លោក Adam Saleh។
ការប្រកួតរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅសង្វៀន O2 Arena ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍ ទី ៣០ ខែមេសា ហើយវានឹងក្លាយជាការប្រកួតដ៏ល្បីល្បាញមិនធ្លាប់មានរបស់ Evra ។
បញ្ជាក់ផងដែរថា Evra បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា៖ «ការគោរពដ៏ធំធេងចំពោះអ្នកប្រដាល់ទាំងអស់នៅជុំវិញពិភពលោក។ ខ្ញុំនឹងចូលមកក្នុងពិភពប្រដាល់ដោយភាពរាបទាប គោរព និងរំភើបចំពោះកីឡា! ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីរៀនអំពីវា»៕