ខ្សែការពារ ២​នាក់​របស់ Barca មិន​ចង់​ចាកចេញ ទោះបីជា​មិនសូវ​បាន​បង្ហាញខ្លួន

0

ខ្សែការពារ Samuel Umtiti និង Clement Lenglet របស់​ក្លឹ​ប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប បើ​ទោះបីជា​មិនសូវ​បាន​បង្ហាញខ្លួន​នៅ​រដូវ​កាល​នេះ​ក៏​ដោយ​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​របស់ Xavi Hernandez ជាមួយ​ក្លឹ​ប ប៉ុន្តែ​បើ​យោង​តាម El Nacional បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​យក្ស La Liga ចង់​ចែកផ្លូវ​ជាមួយ Lenglet និង Umtiti នៅ​រដូវក្តៅ​នេះ ដោយសារ​ពួក​គេ​មិនមែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈពេល​វែង​របស់ Xavi ទៀត​នោះ​ទេ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Lenglet ទទួល​បាន 70,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ខណៈ​ដែល Umtiti ទទួល​បាន 200,000 ផោន នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ fcbarcelonalatestnews.com ។ ខ្សែការពារ​សញ្ជាតិ​បារាំង​ទាំង​ពីរ​នាក់​នេះ មាន​កិច្ចសន្យា​ជាមួយ​ក្លឹ​បរ​ហូត​ដល់​ឆ្នាំ 2026៕