Manny Pacquiao សម្រេច​ចេញចូល​និវត្តន៍​ពី​អាជីព​ប្រដាល់

0

ភី​លី​ពិន​៖ នេះ​ជា​រឿង​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ ក្រោយកំពូល​អ្នក​ប្រ​ដាល់ Manny Pacquiao បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់​របស់​ខ្លួន​ជា​ផ្លូវការ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ទៅ​កាន់ Toni Talks បានអោយ​ដឹង​ថា “​អាជីព​ប្រដាល់​របស់ខ្ញុំ​ត្រូវ​បាន​បញ្ចប់​ហើយ ក៏​ព្រោះតែ​ខ្ញុំ​បាន​ប្រឡូក​ជា​យូរ​មក​ហើយ ហើយ​ក៏​គិត​វា​គ្រប់គ្រាន់​ណាស់​ហើយ​ដែរ​។ វា​ដល់​ពេល​ខ្ញុំ​ធ្វើ​ជា​អ្នកគាំទ្រ​អ្នក​ប្រដាល់​ដទៃ​វិញ​ម្តង​ហើយ​នៅ​ពេល​នេះ​”​។

គួរ​បញ្ជាក់​ថា Manny Pacquiao គឺជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ៨​ស្ថាប័ន​ផ្សេង​គ្នា ដោយ​ក្នុង​នោះ​កាលពី​ខែសីហា​កន្លង​ទៅ​នេះ លោក​បាន​ប្រកួត​ជាមួយនឹង​កីឡាករ Yordenis Ugas ទទួលលទ្ធផល​ចាញ់​ដោយ​ពិន្ទុ​៕