អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ត្រៀម​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង អ្នកឧកញ៉ា នឹង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន ហើយ​ជា​ពិសេស​លោក ក៏​បាន​ផ្តល់​នៅ​អាហារ​រូបករណ៍ ថ្នាក់​បរិញ្ញាបត្រ ដល់​ទៅ ១៥០​កន្លែង សម្រាប់​និស្សិត​ក្រីក្រ​ផង​ដែរ​។

ដោយ​ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា “​ពេល​នេះ​ខ្ញុំ​មានឱកាស​ចូល​រៀន បំពេញ​ក្ដី​ស្រមៃ​របស់ខ្ញុំ​ហើយ​!
ខ្ញុំបាទ សូម​ឧបត្ថម្ភ​អាហារ​រូបករណ៍​លើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ក្រីក្រ​ចំនួន ១៥០​នាក់ ប្អូន​ៗ​មាន​សិទ្ធិ​ដាក់​ពាក្យ​ទូ​ទាំង​ប្រទេស (២៥​ខេត្ត​ក្រុង​) ។

ក្នុង​ឱកាស​ដែល​ខ្ញុំបាទ បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នេះ ខ្ញុំបាទ​សូម​ចែករំលែក​ការ​លំបាក ពី​អតីត​ដែល​មិន​មាន​លទ្ធភាព​សិក្សា​នៅ​មហាវិទ្យាល័យ​បានជួយ​ទៅ​ដល់​ប្អូន​ៗ​និស្សិត​ក្រីក្រ​ក្នុង​ពេល​នេះ អោយ​មានឱកាស​រួម​ដំណើរ​ជាមួយ​ខ្ញុំ​។ ពួក​យើង​នឹង​រៀន​ជាមួយ​គ្នា ខ្ញុំបាទ​នឹង​ផ្ដល់​អាទិភាព​ឱកាស​ការងារ​មុនគេ ចំពោះ​និស្សិត​ក្រីក្រ​ទាំងនោះ ក្នុង​ក្រុមហ៊ុន​របស់ខ្ញុំ​បាទ ដែល​អាច​ទទួល​ប្រាក់ខែ ពី 300 ដុល្លារ​ទៅ 4000 ដុល្លារ​ទៅ​តា​មកា​រីក​ចម្រើន ចំណេះដឹង​អត្ត​ចរិត​បុគ្គលិកលក្ខណៈ នៃ​លទ្ធភាព​ការងារ​របស់​និស្សិត​នីមួយ​ៗ​។

ម្យ៉ាងទៀត​ខ្ញុំ នឹង​ចែករំលែក​បទ​ពិសោធន៍ ជាក់ស្ដែង ជូន​និស្សិត​ក្រីក្រ​ទាំងនោះ ដើម្បី​ឈាន​ទៅ​រក​គោលដៅ​អនាគត​ដ៏​ល្អ​រុងរឿង​របស់​ពួក​គេ​។
បញ្ជាក់​៖ ខ្ញុំបាទ​នឹង​ចុះ​វាយតម្លៃ​ផ្ទាល់ ចំពោះ​បងប្អូន​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​។
ជំនាញ​ដែល​ត្រូវ​រៀនមាន​ដូច​ជា​៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា​”៕