អ្នកខ្លាំងវ័យក្មេង វៃមិនដែលចាញ់ Garcia នឹងប៉ះ Pacquiao ក្នុងឆ្នាំ ២០២១ នេះ

0

Ryan Garcia ជើងខ្លាំងវ័យក្មេងរបស់អាមេរិក ដែលមានប្រវត្តិវៃមិនដែលចាញ់នោះ នឹងអាចប៉ះជាមួយ Manny Pacquiao នៅចុងឆ្នាំ ២០២១ នេះ ។

អ្នកប្រដាល់រហស្សនាមថា The Flash ខាងលើនេះ បានប្រកាសពីការឡើងសង្វៀន ប៉ះជើងខ្លាំងហ្វីលីពីនក្នុង ឆ្នាំ ២០២១ នេះថា ៖ “ក្ដីស្រមៃបានក្លាយជាការពិតហើយ។ វាជាកិត្តិយស ដែលបានឡើងប្រកួតជាមួយ Manny Pacquiao ខ្ញុំតែងតែគោរព នូវអ្វីដែលគាត់បានធ្វើកន្លងមក ទាំងក្នុងសង្វៀន និងក្រៅសង្វៀន”។

កីឡាករវ័យ ២២ ឆ្នាំខាងលើនេះ មានប្រវត្តិប្រកួតល្អមែនទែន ដោយឡើងសង្វៀន ២១ប្រកួត ឈ្នះទាំង ២១ប្រកួត និងយកឈ្នះដោយ KO បានដល់ទៅ ១៨ ដងឯណោះ។ ប្រកួតចុងក្រោយនៅដើមឆ្នាំ ២០២១ នេះគឺយកឈ្នះលើកីឡាករ Luke Campbell យកបានខ្សែក្រវាត់មួយផងដែរ ៕