ចោរសាហាវ តែម្នាក់ឯងសោះ លួចជ័រកៅស៊ូ បានជាង២តោន

0

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការចាប់ខ្លួន មនុស្ស២នាក់ ក្នុងនោះមាន១នាក់ ជាអ្នកលួចនិង១នាក់ទៀត ជាអ្នកទទួលផលចោរកម្ម ក្រោយការកំណត់មុខសញ្ញា និងបង្រ្កាបបាន កាលពីវេលាទាបភ្លឺ ថ្ងៃទី២៥ ខែមករា នៅឃុំរលួស ស្រុកសំបូរ ។

យោងតាម ស្នងការដ្ឋាននគរបាលខេត្ដ ក្រចេះ បានអោយដឹងថា កន្លងមកពួកគេជាមុខសញ្ញា ក្នុងអំពើលួចជ័រកៅស៊ូ ចេញពីក្រុមហ៊ុន។

ក្នុងការចាប់ខ្លួន នគរបាលដកហូត បានជ័រកៅស៊ូទំងន់ ជាង២តោន ម៉ូតូ១០គ្រឿង (គុណភាពចាស់) ព្រមទាំងសម្ភារទិញលក់មួយចំនួនទៀត៕