សូមចូលរួមសោកស្ដាយ! កូវីដ១៩មិនទាន់ចប់ល្អផង ជប៉ុនជួបគ្រោះធំមួយទៀត

0

ភ្នំពេញ៖ បញ្ហាជំងឺកូវីដ១៩ គឺជាបញ្ហាសកលមួយ ក្នុងរួមមានទាំងប្រទេសដជប៉ុន មួយផងដែលទទួលរងនូវវិបត្តិ នៃជំងឺដ៏កាចសាហាវមួយនេះ ប៉ុន្តែអ្វីដែលជារឿង ដែលនឹកស្មានមិនដល់ ដោយនៅតាមបណ្ដាខេត្ត ក្រុង ទន្លេ មួយចំនួន នៅក្នុងប្រទេសជប៉ុន បានរងនូវគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ធ្វើឱ្យជន់លិច និងបាក់ដី បណ្ដាលឱ្យប្រជាពលរដ្ឋ ប្រមាណ៨៧ម៉ឺននាក់ ត្រូវជម្លៀសទៅទី សុវត្ថិភាព។

យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រជប៉ុន បានឱ្យដឹងថា «ភ្លៀងធ្លាក់ជោកជាំដែល បានបន្តអូសបន្លាយចាប់ ពីថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ភាគនិរតី និងតំបន់កណ្តាលនៃប្រទេសជប៉ុន បានជន់លិចទន្លេចំនួន៥៩ ក្នុងខេត្តចំនួន៩ និងការបាក់ដី១២៣កន្លែង ក្នុងខេត្តចំនួន១៨។ អាជ្ញាធរមូលដ្ឋានបានប្រកាសឲ្យប្រជាពលរដ្ឋប្រមាណ៨៧ម៉ឺននាក់ជម្លៀសទៅទីសុវត្ថិភាព។»

– ទឹកជំនន់បានបំផ្លាញ និងជនលិចអាគារជាង៤៧០០ខ្នង នៅខេត្តចំនួន៧ (Kumamoto, Kagoshima, Saga, Fukuoka, Nagasaki, Oita និង Miyazaki) ក្នុងតំបន់ Kyushu និងខេត្តចំនួន២ (Gifu និង Nagano) នៅតំបន់កណ្តាល។ សាលារៀននិងមហាវិទ្យាល័យចំនួន២.២៤៤ នៅខេត្តចំនួន១៧ ត្រូវបានបិទ។

– គិតត្រឹមម៉ោង០៤ព្រឹក ថ្ងៃទី០៩ ខែកក្កដា នៅតំបន់ Kyushu ចំនួនអ្នកស្លាប់កើនដល់៥៩នាក់ ហើយយ៉ាងហោចណាស់១៦នាក់ផ្សេងទៀត បានបាត់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានជូនដំណឹងដល់ពលករ សិក្ខាកាម ដែលកំពុងសិក្សា នៅក្នុងប្រទេសជប៉ុនឱ្យផ្ដល់ ព័ត៌មានអំពីផលប៉ះពាល់ មកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេក របស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889៕