ហួសចិត្ត! ក្នុងវត្តក៏មាន គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ

0

ភ្នំពេញ៖ និយាយបែបកំប្លែង លោក ហេង េតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានបង្ហាញនៅសំណេរមួយ ដែលមានខ្លឹមសារឆ្លើយឆ្លង ជាមួយព្រះសង្ឃមួយអង្គ ក្នុងការបោះសំអាតមីននៅក្នុងវត្តតាគង់ ស្ថិតនៅភូមិតាគង់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ថា «ឃេីញលោកសង្ឃ ហៅចូលវត្ត មន្ត្រីសុីម៉ាក់ នឹកស្មានថាហៅ ទៅស្រោចទឹកឱ្យ មានស្អីនាំទៅចង្អុលប្រាប់ គំនរគ្រាប់មីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ !»។

តាមរយៈហ្វេសប៊ុកផ្ទាល់របស់លោក បានសរសេរយ៉ាងដូច្នេះថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅវត្តតាគង់ ស្ថិតនៅភូមិតាគង់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ! ឃេីញលោកសង្ឃ ហៅចូលវត្ត មន្ត្រីសុីម៉ាក់ នឹកស្មានថាហៅ ទៅស្រោចទឹកឱ្យ មានស្អីនាំទៅចង្អុលប្រាប់ គំនរគ្រាប់មីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ !។

លោក ហេង រតនា បានសរសេរបន្ថែមទៀតថា ៖

ព្រះសង្ឃ៖ អាត្មាសំអាតដីវត្ត ផង ជួបគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក៏ប្រមូលទុកជូនបងៗសុីម៉ាក់ហ្នងទៅ!
មន្ត្រីសុីម៉ាក់៖ ព្រះអង្គកុំប៉ះពាល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ!
ព្រះសង្ឃ៖ អាត្មាមានប៉ះពាល់ឯណា អាត្មាកាន់អោបវា ត្រឹមត្រូវណាស់ យកមកគរទុកមួយកន្លែងនេះ!
មន្ត្រីសុីម៉ាក់៖ ឈប់បាន!ឈប់ទៅព្រះអង្គ! ប្រយត្ន័សុគតមុនអាយុ!
ព្រះសង្ឃ៖ អាត្មាយល់ហេីយ ឈប់ក៏បាន!៕