កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ ទៅលើទីតាំងកាន់កាប់ដោយក្រុមចលនាហាម៉ាសអ៊ីស្លាម នៅថ្ងៃពុធនេះ ដើម្បីឆ្លើយតបនឹងការបាញ់គ្រាប់រ៉ុក្កែត ចេញពីបរិវេណតំបន់ប៉ាលេស្ទីន។
កងសន្តិសុខប៉ាឡេស្ទីន បាននិយាយថាកាំភ្លើងធំរបស់អ៊ីស្រាអែល បានបាញ់តម្រង់គោលដៅទីតាំងត្រួតពិនិត្ យរបស់កងពលតូច al-Qassam ដែលជាផ្នែកយោធារបស់ក្រុមហាម៉ាស ស្ថិតនៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្រ្ទីប ដែលបានបង្ករការខូចខាតជាច្រើន។
កងទ័ពអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា រថក្រោះរបស់ខ្លួនបានបើកការវាយប្រហារ ទៅលើទីតាំងចំនួន៣ របស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សារស្រ្ទីប ដើម្បីឆ្លើយតបនឹងគ្រាប់រ៉ុក្កែតរបស់ក្រុមមួយនេះ។
គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុក្កែតដែលបានបាញ់ដោយក្រុមហាម៉ាស គឺធ្លាក់នៅតំបន់គ្មានមនុស្សរស់នៅ ហើយក៏មិនបានបង្ករឲ្យមានការខូចខាតអ្វីដែរ៕