ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បាននិយាយថា Michael Owen បានធ្វើឱ្យគាត់ចង់លេងនៅ Premier League បន្ទាប់ពីគ្រាប់បាល់ដ៏អស្ចារ្យរបស់គាត់ពេលប្រកួតជាមួយអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ ។
Aguero បានចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១១ និងបានក្លាយជាកីឡាករបរទេសដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ Premier League កាលពីខែមករាបន្ទាប់ពីបានបំបែកកំណត់ត្រារបស់កីឡាករ Thierry Henry ចំនួន ១៧៥ គ្រាប់។
ប៉ុន្តែត្រូវបានគេលើកឡើងថា ដោយធ្លាប់បានឃើញគ្រាប់បាល់ដ៏អស្ចារ្យរបស់ Owen ដែលធ្វើឲ្យគាត់ ចង់ក្លាយជាកីឡាករម្នាក់លេងនៅលើទឹកដីអង់គ្លេស ។
កីឡាករខាងលើបាននិយាយក្នុងបទសម្ភាសន៍តាមរយៈ Instagram ជាមួយ Henry និង PUMA ថា កាលពីក្មេងខ្ញុំតែងតែមើល Michael Owen ខ្ញុំតែងតែនិយាយពីគាត់ ក្នុងសៀវភៅ របស់ខ្ញុំក៏និយាយអំពីគាត់ ។ ខ្ញុំចូលចិត្តគាត់ ព្រោះគាត់តូច គាត់ពាក់លេខ ១០ដូចខ្ញុំ ហើយគាត់ជាកីឡាករស្លាបប្រយុទ្ធដូចខ្ញុំទៀត។
ដូច្នេះខ្ញុំបានប្រាប់ខ្លួនឯងថាប្រសិនបើកីឡាករតូចដូចគាត់ធ្វើបានល្អនៅ Premier League ពេលនោះខ្ញុំក៏អាចធ្វើបានដែរ។ ខ្ញុំចាំថា ខ្ញុំនៅក្មេងមានអាយុ ៩-១០ ឆ្នាំ។
វាគឺនៅឆ្នាំ ១៩៩៧/៩៨/៩៩ ។ គាត់បានរកគ្រាប់បាល់ដ៏អស្ចារ្យនេះជាមួយអង់គ្លេស។ ខ្ញុំនៅក្មេងហើយនៅពេលដែលខ្ញុំបានឃើញ ទិដ្ឋភាពបែបនោះ ខ្ញុំមិនអាចជឿភ្នែកខ្ញុំបានទេ។
ខ្ញុំបានមើលការប្រកួត World Cup នៅក្នុងសង្កាត់របស់ខ្ញុំហើយខ្ញុំកំពុងប្រាប់អ្នករាល់គ្នាថាខ្ញុំស្រឡាញ់ Owen ។
បញ្ជាក់ផងដែរថា Aguero បានចាកចេញពីទឹកដីអាហ្សង់ទីន ក្នុងឆ្នាំ ២០០៦ ដើម្បីចូលរួមលេងជាមួយ Atletico Madrid នៅ LaLiga ដោយរស់នៅប្រកបអាជីពបាល់នៅទីនេះ រយៈពេល ៥ឆ្នាំ មុនផ្លាស់ទៅកាន់ ពហុកីឡដ្ឋាន Etihad ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖