ភ្នំពេញ៖ ស្របពេលកំពុងដោះស្រាយ នូវវិបត្តិ នៃការរាតត្បាតជំងឺកូវីដ-១៩ ពេលនេះប្រទេសជប៉ុន បានកំពុងជួបប្រទះនឹងបាតុភូត គ្រោះរញ្ជួយដី កម្រិត៥,៥រិកទ័រ នៅក្បែរខេត្ត chiba បន្ថែមទៀត។
យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា នៅវេលាម៉ោង១០:០៧នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មានគ្រោះរញ្ជួយដី កម្រិត៥,៥រិកទ័រ នៅក្បែរខេត្ត chiba ប្រទេសជប៉ុន។រញ្ជួយដីនេះនឹងមិនបង្កអោយ មានរលកយក្សស៊ូណាមិឡេីយ។
ស្ថានទូត បន្តទៀតថា ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូត ជាបន្ទាន់តាមរយ:ហ្វេសប៊ុកផេក របស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។
សូមអរគុណទុកជាមុន ចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ១៩៕