ភ្នំពេញ៖ ក្រោយផ្ទុះមានការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ជុំវិញការបែកធ្លាយ លោកសង្ឃរូបនេះ លួចទាក់ទងនិងប្រើពាក្យលែបខាយ ក្នុងន័យស្នេហាជាមួយនារីម្នាក់ ពេលនេះ ភិក្ខុ ឡុង ចន្ថា បានធ្វើកិច្ចសន្យាថា ព្រះអង្គ នឹងលាកចាកសិក្ខាបទ (សឹក) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដោយពុំមានការបង្ខំលោកឡើយ ដោយព្រះតេជគុណ យល់ព្រមនិងសុខចិត្ត សឹកដោយព្រះអង្គឯង ដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ។

ក្នុងកិច្ចសន្យា នោះគឺ ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០” ។
សូមបញ្ជាក់ថា រយៈពេល ប៉ុន្មាននេះ មា នរិះគន់ពីពុទ្ធបរិស័ទយ៉ាងខ្លាំង ដោយពួកគាត់ មិន អាចទទួលបាន ទៀតទេចំពោះ បែកធ្លាយរឿងអាស្រូវ របស់ភិក្ខុ ឡុង ចន្ថា ពាក់ព័ន្ធលើវីដេអូឆាតញ៉ែជាមួយស្រីម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុក ៕



