
ក្បួនរថយន្តយោធាតួកគី ចំនួន៣០គ្រឿង បានចូលទៅកាន់ខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី។
ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សស៊ីរី បាននិយាយថា ក្បួនរថយន្តយោធានេះ បានដឹកសំភារៈយោធា ហើយក្រុមដែលនេះបានបន្តទៀតថា ទាហានតួកគីចំនួន ២,៩៨០នាក់ បានចូលក្នុងតំបន់ Idlib ចាប់តាំងពីថ្ងៃទី៥ ខែមីនាមកម្លេះ គឺចាប់តាំងពីពេលប្រទេសរុស្ស៊ី និងប្រទេសតួកគី បានបង្កើតកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយ នៅក្នុងទីក្រុង Idlib រវាងក្រុមឧទ្ទាម និងកងទ័ពស៊ីរី។
រដ្ឋាភិបាលស៊ីរី បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការដកកម្លាំងបរទេស ដែលចូលទឹកដីស៊ីរី ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលស៊ីរី ដូចជាតួកគី និងកងកម្លាំងអាមេរិក៕