ចំ​នួ​ន​អ្ន​ក​វិ​ជ្ជ​មា​ន​កូ​វី​ដ​១​៩ ក្នុ​ង​ប្រ​ទេ​ស​ថៃ​កើ​ន​ឡើ​ង​ប​ន្តិ​ច ប៉ុ​ន្តែ​ពុំ​មា​ន​អ្ន​ក​ស្លា​ប់

0

ករណីឆ្លងវីរុសកូវីដ១៩ ក្នុងប្រទេសថៃ បានកើនឡើងបន្តិចវិញ ក្នុងថ្ងៃចន្ទនេះ ដោយបានរកឃើញ អ្នកវិជ្ជមានវីរុសនេះចំនួន ១៨នាក់។ សរុបអ្នកឆ្លងកូវីដ១៩ មានចំនួន ២,៩៨៧ករណី គិតចាប់តាំងពីមេរោគថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ កាលពីខែមករាកន្លងមក ហើយចំនួនអ្នកស្លាប់សរុប មានចំនួន ៥៤នាក់។

លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង របស់ប្រទេសថៃ បាននិយាយថា ករណីឆ្លងថ្មីនេះគឺជាករណីឆ្លងពីប្រភពខាងក្រៅ ដែលនាំចូលក្នុងប្រទេសថៃ តាមច្រកភាគខាងត្បូងខេត្ត Songkhla ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី។

លោកបានបន្តទៀតថា អ្នកឆ្លងថ្មីនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ជាមួយជនអន្តោប្រវេសន៍ ៤២នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញថាវិជ្ជមានវីរុសនេះ កាលពីថ្ងៃទី២៥ ខែមេសា៕