វិជ្ជ​មា​ន​កូ​វី​ដ​១​៩ នៅ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក កើ​ន​ដ​ល់​ជា​ង​១​លា​ន​​ករ​ណី

0

យោងតាមរបាយការណ៍សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនករណីវិជ្ជមានកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនដល់ ១,១០០,១៩៧ករណី គិតត្រឹមល្ងាចថ្ងៃសុក្រ ទន្ទឹមនឹងនេះផងដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ ៦៤,៧៨៩នាក់។

ញូវយ៉កនៅតែជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣០៨,៣១៤ករណី និងអ្នកស្លាប់មានចំនួន ២៤,០៣៩នាក់ បន្ទាប់មកមានរដ្ឋញូវជឺស៊ីអ្នកឆ្លងមានចំនួន ១២១,១៩០ករណី និងមានអ្នកស្លាប់ ៧,៥៣៨នាក់ ហើយរដ្ឋផ្សេងៗទៀតមានជាង ៥០,០០០ករណី រួមមានរដ្ឋ ម៉ាសាឈូសេត អ៊ីលីណយ និងកាលីហ្វ័រញ៉ា នេះបើយោងតាមរបាយការណ៍ CSSE៕