Southampton ប្រកាសជំហរប្រជែងជាមួយ Arsenal និង​Tottenham យកខ្សែការពារកណ្តាល​មួយរូប​

0

ក្រុម Southampton បានតាំងចិត្ត ក្នុងការប្រជែង ជាមួយក្លិប​ កាំភ្លើងធំ និងមាន់ខ្នាយ មាស រួមទាំងក្លិបនៅលីកផ្សេងទៀត ក្នុងការនាំយកខ្សែការពារ Axel Disasi ។​
Southampton កំពុងចាប់អារម្មណ៍មែនទែន ទៅលើខ្សែការពារកណ្តាល អាយុ ២២ឆ្នាំនេះ ដែលបានជួយឲ្យក្រុម Reims បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ។​

ខ្សែការពារកម្ពស់ ១.៩០ ម៉ែត្រ​រូបនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយគុណ សម្បត្តិលេងរបស់គាត់ ជាមួយស្ថានភាពការពារ ហើយត្រូវបានគេរំពឹងថា នឹងមានតម្លៃ ១៣លានផោន ដោយអាចចាកចេញពីក្លិបនៅរដូវកាលនេះ ខណៈកុងត្រា លេងរបស់គាត់ នៅសល់ រយៈពេល ១ឆ្នាំ ។

ខ្សែការពារ សញ្ជាតិបារាំងរូបនេះ ក៏ក្លាយជាគោលដៅរបស់ក្លិប Arsenal, Tottenham, West Ham និង Monaco ។​

ខណៈដែលកីឡាករផ្សេងៗ នៅក្នុងក្លិបមានការតឹងតែង ក្នុងការកាត់ប្រាក់ឈ្នួលរបស់ពួកគេ ប៉ុន្តែ Southampton គឺជាក្លឹបដំបូងនៃក្របខ័ណ្ឌ Premier League ដែលកីឡាករ យល់ព្រម កាត់ប្រាក់ឈ្នួល ។ ក្នុងនោះមានការព្រមព្រៀងកាត់ប្រាក់ឈ្នួល រយៈពេល ៣ខែ ចំនួន ១០ភាគរយ ហើយវានឹងត្រូវបានគេទូទាត់សងវិញ ក្នុងខែតុលា ។​

ករណីនេះ វានឹងធ្វើឲ្យ Southampton មានភាពធូរស្រាល ក្នុងហិរញ្ញវត្ថុ ដែលអាចនឹងមានលទ្ធភាព ក្នុងទីផ្សារដោះដូរ កីឡាករនាពេលខាងមុខ៕