នៅថ្ងៃពុធ ទី៨ ខែមេសានេះ ចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅសហរដ្ឋអាមេរិក មានចំនួន ១៤,៦០០នាក់ ដែលជាចំនួនខ្ពស់បំផុតទី២ បន្ទាប់ពីប្រទេសអ៊ីតាលី។
ជំងឺរាតត្បាតនេះ បានឆក់យកជីវិតមនុស្សយ៉ាងច្រើន នៅសហរដ្ឋអាមេរិក ហើយអ្នកវិជ្ជមានវីរុសនេះ សរុបមានចំនួន ៤២៩,០៥២នាក់ នេះបើយោងតាមទិន្នន័យរបស់ សាកលវិទ្យាល័យ Johns Hopkins៕