ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហេរិញវត្ថុបានចេញសេចក្ដីប្រកាសមួយ តម្រូវអោយម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍(ពុះដីឡូត៍លក់) ទាំងអស់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម អោយបានមុនថ្ងៃទី ៣០ មេសា ២០២០។ ក្នុងករណីមិនអនុវត្តតាម ក្រសួងនឹងចាត់វិធានការរដ្ឋបាល និងផាកពិន័យ៕
