Nadia ជាសត្វខ្លាញីមួយក្បាលនៅក្នុងសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក ដែលជាសត្វដំបូងបង្អស់ ត្រូវបានគេធ្វើតេស្ត៍វិជ្ជាមានវីរុសកូវីដ១៩ ។ សួនសត្វ Bronx នៃសមាគមន៍អភិរក្សសត្វព្រៃ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សត្វខ្លាញី អាយុ ៤ឆ្នាំ ត្រូវបានគេធ្វើតេស្ត៍វិជ្ជាមាន បន្ទាប់ពីសត្វនេះបានក្អកស្ងួត។
ការធ្វើតេស្ត៍រកកូវីដ១៩ សម្រាប់សត្វខ្លាញី Nadia បានប្រព្រឹត្តិទៅក្នុងមន្ទីរពិសោធន៍ពេទ្យសត្វ ហើយមិនមែនជាការធ្វើតេស្ត៍ដូចគ្នា ដែលត្រូវបានប្រើសម្រាប់មនុស្សនោះទេ។
សួនសត្វខាងលើក៏បានឲ្យដឹងផងដែរថា សត្វនេះអាចនឹងឆ្លងមកពីបុគ្គលិកម្នាក់ ដែលបំរើការក្នុងសួនសត្វនេះ ហើយសួនសត្វ Bronx ត្រូវបានបិទកាលពីថ្ងៃទី ១៦ ខែមីនាកន្លងទៅ។
ក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកណាម្នាក់ដែលវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានគេណែនាំឲ្យកាត់បន្ថយទំនាក់ទំនង ជាមួយសត្វ រួមទាំងសត្វចិញ្ចឹមផងដែរ រហូតដល់មានព័ត៌មានបន្ថែមអំពីវីរុសនេះ៕