ភ្នំពេញ៖ ផ្ដេីមចេញពីជម្លោះបន្តិចបន្តួច បានធ្វេីឲ្យស្ត្រីមានផ្ទៃពោះ ៤ខែ ជាកម្មកររោងចក្រ វ័យជាង៣០ឆ្នាំ ត្រូវម្ចាស់ផ្ទះជួល ចាប់ចងដៃជាប់នឹងទ្វារ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
អំពេីចាប់ស្ត្រីមានផ្ទៃពោះ៤ខែ ជាកម្មកររោងចក្រ ចងដៃជាប់នឹងទ្វារ នៅខណ្ឌពោធិ៍សែនជ័យពីសំណាក់ម្ចាស់ផ្ទះជួលនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រេីន ផ្ទុះការរិៈគន់ ចំពោះទង្វើអមនុស្សធម៍មួយនេះ។
ពាក់ព័ន្ធបញ្ហានេះលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៦ មេសានេះបានជរុញឲ្យសមត្ថកិច្ចទាំងអស់ តាមចាប់ជនបង្កហេតុ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ។
លោក ហែម ដារិទ្ធ បញ្ជាក់លេីបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជរុញឱ្យសមត្ថកិច្ចទាំងអស់ តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ មេសា នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន មានករណីម្ចាស់ផ្ទះជួល បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយសង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ដោយម្ចាស់ផ្ទះបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ” ៕





