តា​រា​ជើ​ង​ចា​ស់​ហូ​លី​វូ​ដ ប​ង្កើ​ត​មូ​ល​និ​ធិ ដើ​ម្បី​ទិ​ញ​ប​រិ​ក្ខា​ពេ​ទ្យ

0

Arnold Schwarzenegger បានវិលត្រឡប់មកសហគមន៍វិញហើយ តារាសម្តែងក្នុងរឿង Terminator បានប្រកាសនៅលើ Instagram ថាគាត់បានបង្កើតទំព័រ GoFundMe ដែលមានឈ្មោះថា Frontline Responders Fund ក្នុងគោលបំណងប្រមូលថវិការ ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្ត សម្រាប់បុគ្គលិកពេទ្យ។

ជាចំណុចចាប់ផ្តើមលោក Schwarzenegger បាននិយាយថា លោកបានបរិច្ចាកប្រាក់ចំនួន ១លានដុល្លារអាមេរិករួចហើយ ព្រមទាំងបានអំពាវនាវឲ្យអ្នកផ្សេងចួលរួមជួយបន្ថែមទៀត។
លោកបាននិយាយថា «ខ្ញុំបានបរិច្ចាកប្រាក់ចំនួន ១លានដុល្លាររួចហើយ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងអាចចូលរួមឧបត្ថម្ភទាំងអស់គ្នា» ហើយលោកបានបន្តទៀតថា «លោកពិតជាមានមោទនភាពណាស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌នេះ»។
យោងតាមទំព័រ GoFundMe យុទ្ធនាការនេះ បានប្រមូលថវិការបានជាង ៥លានដុល្លារអាមេរិកហើយ។ ទំព័រយុទ្ធនាការនេះផងដែរ ក៏បានបង្ហាញថាលោក Schwarzenegger បាននាំកយកម៉ាស ចំនួន ៤៩,០០០ ទៅកាន់មន្ទីរពេទ្យនៅ Los Angeles ក្នុងរដ្ឋ California ផងដែរ៕