​ប្រា​សា​ទ​អ​ក​យំទ​​ទួល​បា​ន​កា​រ​ជួ​ស​ជុ​ល​ជា​លើ​ក​ដំ​បូ​ង​ពី​អ្ន​ក​ជំ​នាញ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​

0

​ភ្នំពេ​ញ​៖​ដំ​ណើ​រ​កា​រ​ជួ​ស​ជុ​លប្រា​សា​ទ​អ​ក​យំ​ម​ក​ដ​​ល់​ឆ្នាំ២​០​២​០​មា​ន​រ​​យៈពេ​​ល​ជិ​ត​មួយ​ឆ្នាំ​ហើ​យ​ ​ដែ​ល​ក្រុ​ម​អ្ន​ក​ជំ​នា​ញ​អា​ជ្ញាធ​រ​ជា​តិ​អ​ប្ស​រា​បា​នប្រឹ​ង​ប្រែ​ង​ស​ង្គ្រោះ​ឱ្យ​រួច​ផុ​ត​ពី​ហា​នី​ភ័​យ​ ​ដើ​ម្បីឱ្យ​បុ​រា​ណ​ដ្ឋា​ន​មួ​យ​នេះ​មា​ន​ភា​ព​រឹង​មាំ​ ​ស្រ​ស់​ស្អា​ត​ ​និ​ង​ចៀ​ស​ផុ​ត​ពី​គ្រោះ​ថ្នា​ក់​ផ្សេ​ង​ៗ ​ស​ម្រា​ប់​ទ​ទួ​ល​ស្វា​គម​ន៍​ទេ​ស​ច​រ​គ្រ​ប់​ទិ​ស​ទី​ម​ក​ទ​ស្ស​នាឱ្យ​បា​ន​ច្រើ​ន​កុះ​ក​រ​។​នេះ​បើ​យោ​ង​តា​មអា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​។​

​លោ​ក​ប​ណ្ឌិ​ត​ ​ជា​ ​សុ​ជា​តិ​ បុ​រា​ណ​វិ​ទូ​នៃ​នា​យ​ក​ដ្ឋា​នអ​ភិ​រ​ក្ស​ប្រា​សា​ទ​ក្នុ​ង​ឧ​ទ្យា​ន​អ​ង្គ​រ​និង​បុ​រា​ណ​វិទ្យា​ប​ង្កា​រ​ ​និ​ង​ជា​ប្រ​ធា​ន​គ​ម្រោ​ង​បា​ន​ឱ្យ​ដឹ​​ងថា​ ប្រា​សា​ទ​អ​ក​យំ​រ​ង​នូ​វ​កា​រ​ខូ​ច​ខា​ត​តាំ​ង​ពី​មុ​ន​បា​រាំ​ង​រ​​​ក​ឃើ​​ញ​​មក​ម្ល៉េះ​​​ ​(​ឆ្នាំ​១​៩​៣​២​)​ ​ដោ​យ​សា​រ​រ​ច​នា​ស​ម្ព​ន្ធ​មួ​យ​ផ្នែ​ក​នៃប្រា​សា​ទ​ត្រូ​វ​បា​ន​ក​ប់​ក្រោម​ខ្ន​ង​ទំ​ន​ប់​បា​រា​យ​ណ៍​។​ មិ​ន​តែ​ប៉ុ​ណ្ណោះ​ដើ​ម​ឈើ​និ​ង​ឫ​ស​ឈើ​ក៏​បា​ន​ដុះ​ចា​ក់​ឫ​ស​បំ​ផ្លា​ញ​ប្រា​សា​ទ​ក​ម្សោ​យ​រ​ច​នា​ស​ម្ព​ន្ធគ្រឹះ​មិ​ន​អា​ច​ទ្រ​ទ​ម្ង​ន់​ស​ង្ក​ត់​រ​ប​ស់​តួ​ប្រា​សា​ទ​ទាំ​ង​មូ​ល​​ ​កា​​​រ​លួ​ច​ជី​ក​រ​ក​វ​ត្ថុ​បុ​រា​ណ​ ​ឥ​ដ្ឋ​ពុ​ក​ផុយ​ ​កា​រ​បំ​ផ្លា​ញ​ដោ​យ​ប​រិ​ស្ថា​ន​មា​ន​រុ​ក្ខ​ជា​តិ​ ​ស្លែ ​ទឹ​ក​ ​សី​តុ​ណ្ហ​ភា​ព​ ​អា​កា​ស​ធាតុ​ ​លំ​ញ័​រ​យា​ន​យ​ន្ត​ដែ​ល​ប​រ​កា​ត់​បុ​រា​ណ​ដ្ឋា​ន​ ​បា​យ​អ​រ​អ​ស់​គុណ​ភា​ព​ ​និ​ង​ក​ង្វះ​កា​រ​ថែ​ទាំ​ជា​ដើ​ម​​​។

ដើ​ម្បី​ស​ង្គ្រោះ​ប្រា​សា​ទ​នេះ​ឱ្យ​ផុ​ត​ពី​គ្រោះ​ថ្នាក់​ ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​បា​ន​ជួ​ស​ជុ​ល​ទៅ​តា​មដំ​ណា​ក់​កា​ល​។​ ​ដំ​ណា​ក់​កា​លទី​១​ ​ស​ម្អា​ត​ប្រា​សា​ទ​ ​ត្រួ​ស​ត្រា​យ​ព្រៃ​ ​ស​ម្អា​ត​កំ​ណ​ក​ដី​ ​ស​ម្រ​ង់​ប្ល​ង់​ជុំ​វិ​ញ​ប្រា​សា​ទ​ ​និ​ង​ពង្រឹ​​ងខឿ​នខាងត្បូងនៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារដែលធ្វើពីថ្មភក់ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែមលើសំណង់ចាស់កាលពីស.វ.ទី១០ឱ្យដូចដើម។ បន្តពីនោះ ក្រុមការងារបានដកដើមពោធ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿនដែលឫសពោធិ៍បានចាក់ចូលធ្វើឱ្យខូចខាត។ រួចហើយពង្រឹងនិងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់និង ដាក់បង្កាន់ដៃឥដ្ឋសងខាង។ ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រនិងលើកបំណែកជើងទម្រមកដាក់នៅទីតាំងដើមវិញ។

ប្រធានគម្រោងរូបនេះបានបញ្ជាក់ថា គោលបំណងនៃការជួសជុលប្រាសាទអកយំ គឺដើម្បីរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន និងមនុស្ស ឱ្យសមតម្លៃជាបេតិកភណ្ឌពិភពលោក។លោក សុជាតិ សង្ឃឹមថា ក្រោយបញ្ចប់គម្រោងជួសជុលក្នុងពេលឆាប់ៗខាងមុខ នឹងមានភ្ញៀវទេសចរស្គាល់ច្រើន មកទស្សនាច្រើនដូចបារាយណ៍ដែរ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕