W​H​O ព្រួ​យ​បា​រ​ម្ភ​អំ​ពី​កា​រ​រី​ក​រា​ល​ដា​ល​ វី​រុ​ស​កូ​វី​ដ​១​៩​ ដែ​ល​អ្ន​ក​ស្លា​ប់​កើ​ន​ឡើ​ង​ជិ​ត ៥​០​,​០​០​០​នា​ក់​

0

ប្រធានអង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង កាលពីថ្ងៃពុធទី១ ខែមេសានេះ អំពីការកើនឡើងយ៉ាងឆាប់រហ័ស និងការរីករាលដាលជាសកលនៃករណីវីរុសកូវីដ-១៩ ដែលបច្ចុប្បន្នឆ្លងរហូតដល់ ២០៥ប្រទេស។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់លោក ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានគាំទ្រការបន្ធូរបន្ថយបំណុល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ នូវផលប៉ះពាល់ខាងសង្គម និងសេដ្ឋកិច្ច។
លោក Tedros បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាល ក្នុងក្រុងហ្សឺណែវថា «នៅក្នុងរយៈពេល ៥សប្តាហ៍កន្លងមកនេះ មានការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនករណីថ្មី ហើយចំនួនអ្នកស្លាប់បានកើនឡើងទ្វេដង នៅក្នុងសប្តាហ៍កន្លងទៅនេះ» ហើយលោកបានបន្តទៀតថា «ក្នុងរយៈពេល ២-៣ថ្ងៃទៀត នឹងមានអ្នកឆ្លងវីរុសនេះកើនដល់ ១លាននាក់ ព្រមទាំងអ្នកស្លាប់អាចនឹងកើនឡើងដល់ ៥០,០០០នាក់»៕