១​២​០​ក​រ​ណី​ថ្មី​ និ​ង​ស្លា​ប់ ២​នា​ក់​ទៀ​ត ដោ​យ​កូ​វី​ដ​១​៩ ក្នុ​ង​ប្រ​ទេ​ស​ថៃ​

0

អ្នកនាំពាក្យ CCSA (Center for COVID-19 Situation Administration) របស់ប្រទេថៃបានបញ្ចាក់ថា មានករណីឆ្លងវីរុសកូវី១៩ ថ្មី ចំនួន ១២០ករណី និងមានអ្នកស្លាប់ ២នាក់បន្ថែមទៀត នៅថ្ងៃពុធ ទី១ ខែមេសា នេះ។

អ្នកស្លាប់ទាំង ២នាក់នោះ រួមមានបុរសជនជាតិថៃអាយុ ៧៩ឆ្នាំ មកពីខេត្តភាគខាងត្បូង  ដែលបានចូលរួមពីធីមង្គលការនៅប្រទេសម៉ាឡេស៊ី កាលពីដើមខែមីនា និងម្នាក់ទៀតជាអ្នកជំនួញអាយុ ៥៨ឆ្នាំ ដែលបានវិលត្រលប់មកពីប្រទេសអង់គ្លេស កាលពីខែមុន។
គួរបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងវីរុសនេះ សរុបមានចំនួន ១,៧៧១នាក់ និងអ្នកស្លាប់ចំនួន ១២នាក់៕