ភ្នំពេញ៖ តារាចម្រៀង អេន នីហ្សាម បានអាកខានបង្ហាញសំនៀងតាមថាសស៊ីឌី អស់រយៈពេលយ៉ាងយូរមកហើយ ដែលធ្វើឲ្យនាងទំនេរច្រើន ហូបចុកបាន កាន់តែធាត់ប្លែក មើលសឹងមិនស្គាល់ ។

រូបភាពជាច្រើនសន្លឹករបស់ អេនី ហ្សាម ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ព្រោះតែនាងបញ្ចេញរូបភាពចុងក្រោយ មុខ មូលដូចច័ន្ទ ឬ គេហៅថាមុខប៉ុនផ្ទាំងព្រះវិហារ ។
អេន នីហ្សាម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «មុខកាន់តែពេញល្អ?» ។

រូបរាងកាន់តែធាត់ៗ ទៅនេះ ត្រូវបានគេលើកឡើងថា មកពីតារាចម្រៀងខាងលើ អាកខានសកម្មភាពក្នុងសង្គមសិល្បៈច្រើនពេក ធ្វើឲ្យកញ្ញា ហូបចុកបាន គេងពួនក៏បាន បណ្តាល ឲ្យធាត់ខ្លាំង បាត់បង់រូបឆោមស្អាតល្អពីមុន ៕



