ចំនួនអ្នកស្លាប់សរុបរបស់សហរដ្ឋអាមេរិក ពីជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ នេះបានកើនឡើងដល់ជាង ៤,០០០នាក់ កាលពីព្រឹកថ្ងៃពុធនេះ (0១ មេសា) ច្រើនជាងទ្វេរដង បើធៀបនឹងពីរបីថ្ងៃមុន នេះបើយោងតាមការបូកសរុប របស់សាកលវិទ្យាល័យ Johns Hopkins។
ចំនួនអ្នកស្លាប់មានចំនួន ៤,០៧៦នាក់ គឺច្រើនជាងពីរដងនៃការស្លាប់ ដែលត្រូវបានកត់ត្រា នៅថ្ងៃសៅរ៍ កន្លងទៅ ដែលមានចំនួនត្រឹមតែ ២,០១០នាក់ប៉ុន្នោះ ។ តាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថាជាង ៤០% នៃអ្នកស្លាប់ទូទាំងប្រទេស គឺនៅរដ្ឋញូវយ៉ក។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអង្គារ សហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺផ្លូវដង្ហើមនេះមុនគេ៕