តោះមកហ្វឹកហាត់ជាមួយមេរៀនលោកគ្រូ ប្រាក់ សុវណ្ណារ៉ា

0

នៅក្នុងស្ថានភាពដែលមិនអាចជួបជុំហ្វឹកហាត់រួមគ្នាបាននេះលោក ប្រាក់ សុវណ្ណារ៉ា ដែលជាអតីតគ្រូជម្រើសជាតិកម្ពុជា ខណៈបច្ចុប្បន្នកំពុងដឹកនាំក្រុមនគរបាលជាតិ បានបង្ហាញអំពីរបៀបហ្វឹកហាត់ដោយខ្លួនឯងខ្លះដល់អ្នកស្នេហាវិស័យកីឡាទាំងអស់គ្នា ជាពិសេសកីឡាករបាល់ទាត់។

លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ពីការហ្វឹកហាត់ងាយៗថា៖ “ចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩។ វាស់កម្តៅ,  សម្អាតដៃមុននឹងប៉ះពាល់និងក្រោយពេលប៉ះពាល់របស់ប្រើប្រាស់ក្នុងពេលហ្វឹកហាត់, រក្សាគម្លាតពីកីឡាករម្នាក់ទៅកីឡាករម្នាក់ទៀត។ល។ លំហាត់នេះគឺអាចយកទៅប្រើប្រាស់បានគ្រប់វិញ្ញាសាកីឡា ជាពិសេសគឺកីឡាបាល់ទាត់។”

“គោលបំណងនៃការហ្វឹកហាត់គឺ៖ កម្លាំង, សម្របសម្រួល និង រហ័សរហួន ដោយធ្វើចលនាវិលជុំក្នុងរយះ១៥ ទៅ ២០នាទី ពី១ ប្ញ ២ស៊េរីទៅតាមសមត្ថភាពរបស់ម្នាក់ៗ។ ឧ. ១៥នាទី X ២ ប្ញ ២០នាទី X ២ចំពោះកីឡាករដែលមានកម្រិតខ្ពស់ អាចហាត់អោយបានរហ័ស ៥នាទី X ៦ដង។ទំហំទីលាន៖ រៀបចំទៅតាមសមត្ថភាពកីឡាករ។ បើបងប្អូនមានចំងល់មិនយល់ត្រង់ណា អាចសាកសួរបាន។ អរគុណ!”

សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមជាមួយពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩នេះ ហើយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន  ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវិដនេះចំនួន ១០៩ នាក់ហើយ នឹងមានអ្នកជាសះស្បើយ ២៥ នាក់ផងដែរ៕