ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ករណី អ្នកវិជ្ជមានវីរ៉ុស កូវីដ១៩ មានចំនួន ១២៩ករណីបន្ថែមទៀត នៅថ្ងៃចន្ទ (៣០ មីនា) ដែលសរុបទាំអស់មានចំនួន ១,៤១៤នាក់ នៅទូទាំងប្រទេស។
មន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Achmad Yurianto បាននិយាយថា មានអ្នកស្លាប់ចំនួន ៨នាក់ទៀត ដែលសរុបទៅមានចំនួន ១២២នាក់។ លោកបានបន្ថែមទៀតថាអ្នកជំងឺ ៧៥នាក់ បានជាសះស្បើយហើយ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា លោកគ្រោងនឹងរឹតត្បិតលើការចេញចូលក្នុងតំបន់ និងក៏អនុវត្តគោលនយោបាយទ្រង់ទ្រាយធំ នៃការឃ្លាតឆ្ងាយពីសង្គម ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរ៉ុសកូវីដ១៩៕