ភ្នំពេញ៖ លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោកបានសម្រេចចិត្តចំណាយ ថវិកាផ្ទាល់ខ្លួនពីចន្លោះ 40000$ ទៅ 50000$ បន្ថែមទៀត ដេីម្បីទិញម៉ាស់ ទិញអាល់កុល អង្ករ មី ត្រីខកំប៉ុង គ្រឿងឧបភោគ បរិភោគមួយចំនួន ដេីម្បីផ្ដល់ជូនដោយឥតគិតថ្លៃ។
លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើហ្វេសប៊ុកថា“ខ្ញុំសម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួនពីចន្លោះ 40000$ ទៅ 50000$ បន្ថែមទៀត ដេីម្បីទិញម៉ាស់ ទិញអាល់កុល អង្ករ មី ត្រីខកំប៉ុង គ្រឿងឧបភោគ បរិភោគមួយចំនួន ដេីម្បីផ្ដល់ជូនដោយឥតគិតថ្លៃ ដល់បងប្អូនដែលលំបាកទាំងនោះ ទោះមិនបានគ្រប់គ្នាតែក៏បានធ្វេីខ្លះជាជាង អោបដៃឈរមេីល កាលៈទេសៈនេះមានប្រជាពលរដ្ឋដែលឋិត ក្នុងជីវភាពក្រីក្រខ្លះកាន់តែលំបាកបំផុត“។
លោកបានសរសេរបន្ថែមថា “ដោយឡែកកន្លងមកខ្ញុំបានចំណាយថវិកាប្រមាណជា 20000$ ក្នុងការទិញម៉ាស់នឹងអាល់កុល ដេីម្បីចែកជូនដោយឥតគិតថ្លៃ ដល់មូលដ្ឋានផ្ទុះជំងឺរួចហេីយ នៅតាមបណ្ដារខេត្តនានា តែបេសកកម្មនៅតែបន្តទៅមុខទៀត ក្នុងទិសដៅជួយគ្នាក្នុងគ្រាលំបាក
ជាការពិតណាស់ ទំហំថវិការរបស់ខ្ញុំហាក់ ដូចជាតិចតួចស្ដួចស្ដេីងបំផុត បេីធៀបនឹងអ្នកមានទ្រព្យធន ស្តុកស្តម្ភមួយចំនួននៅកម្ពុជាក៏ដូចជាអ្នកដទៃ មួយចំនួននៅបរទេស ប៉ុន្តែជាភារកិច្ចនឹងការទទួលខុសត្រូវ ក្នុងនាមជាអ្នកនយោបាយមួយរូប ព្រោះខ្ញុំយល់ថា ការអំពាវនាវតាមតែក្រដាស ឬការជួយត្រឹមតាម រលកធាតុអាកាស Facebook ឬ Live បានតែនិយាយមិនមែនជារឿង គ្រប់គ្រាន់នោះឡេីយ លុះត្រាមានការអនុវត្តន៍ជាក់ស្ដែង ដោយចេញពីទឹកចិត្ត ដេីម្បីធានាបានថាការដាក់ចេញ យុទ្ធសាស្ត្រនយោបាយ នៅជាមួយពលរដ្ឋ បម្រេីពលរដ្ឋ ដេីម្បីពលរដ្ឋ កាន់តែមានខ្លឹមសារបន្ថែមទៀត“៕