ខ្សែភាពយន្តភាគ “DRAMA” នៅលើក្រុមហ៊ុន Netflix បានព្យាករណ៍ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ២ឆ្នាំមុននៃការផ្ទុះឡើងនេះ បើយោងតាមការភ្ញាក់ផ្អើករបស់អ្នកគាំទ្រខ្សែភាពយន្តរបស់ Netflix ។
My Secret Terrius ដើមឡើយបានចាក់ផ្សាយនៅប៉ុស្តិ៍ MBC របស់កូរ៉េខាងត្បួងហើយក្រោយមកបានបង្ហាញខ្លួននៅលើ Netflix ។
ភាពយន្តភាគដែលមានចំណងជើងថា “My Secret Terrius” បានចេញភាគទីមួយក្នុងឆ្នាំ ២០១៨ ដែលបង្ហាញពីការរីករាលដាលនៃជំងឺឆ្លងបង្ករដោយអាវុធរបស់ក្រុមភេរវករ ធ្វើឱ្យក្រុមគ្រូពេទ្យអស់សង្ឃឹមដើម្បីរកវិធីព្យាបាល។
មានប្រភេទ Coronavirus ផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះរួមមានការផ្ទុះឡើងនៃជំងឺ MERS ក្នុងឆ្នាំ ២០១៥ និងវីរុសថ្មីបំផុតដែលបណ្តាលឱ្យមានជំងឺ Covid-19 ។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលនិយមទស្សនាភាពយន្តបានប្រទះឃើញភាពស្រដៀងគ្នារវាងការរាតត្បាតដែលកំពុងកើតមាននិងវីរុសប្រឌិតក្នុងសាច់រឿង ដែលត្រូវបានពិពណ៌នានៅក្នុងវគ្គចុងក្រោយនៃស៊េរីទី ១ នៃរឿង My Secret Terrius ។
អ្វីដែលធ្វើអោយមានការភ្ញាក់ផ្ញើលកាន់តែខ្លាំងនោះគឺត្រង់ភាគទី 10 នៃនាទីទី 53 ដែលអ្នកគ្រូពេទ្យបានបញ្ជាក់ពីជំងឺនេះ៖

ភាពដូចគ្នាគឺឈ្នោះ Corona virus

បញ្ជាក់ពីវិវត្តន៍នៃជំងឺពី 2 ទៅ 14 ថ្ងៃ

វីរូសនេះចាប់ផ្តើមរីករាលដាលហើយវាយប្រហារសួតដោយផ្ទាល់ក្នុងរយៈពេលតែ 5 នាទីប៉ុន្នោះបន្ទាប់ពីត្រូវបានប៉ះពាល់

អ្នកគ្រូពេទ្យក៏បានបញ្ជាក់ថាគ្នានថ្នាំព្យាបាលរឺវ៉ាក់សាំងឡើង

ហើយមាននៅក្នុងឈុតសិស្សសាលាត្រូវបានបង្រៀនពីរបៀបលាងដៃឱ្យបានត្រឹមត្រូវដើម្បីចៀសវាងការរីករាលដាលនៃមេរោគ និង ឈុតបង្ហាញពីការហាមប្រាមមិនអោយទៅណាអោយនៅក្នុងផ្ទះ ។

ទោះយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែជឿជាក់ថាវាជាការរៀបចំទុក ដោយអ្នកទស្សនាមួយចំនួនទៀតធានាថាភាពស្របគ្នាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។
អ្នកវិទ្យាសាស្ត្របានដឹងអំពីប្រភេទនៃវីរុសកូរ៉ូណាផ្សេងៗគ្នាចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី ២០ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេដែលពួកគេបានកើនឡើងនៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនឆ្នាំកន្លងមក។

គិតត្រឹមថ្ងៃទី27 ខែមីនា ឆ្នាំ2020 នេះ វីរុស Covid-19 បានសម្លាប់មនុស្សជាង 24,000 នាក់និងឆ្លងជំងឺចំនួន 532,237 នាក់នៅទូទាំងពិភពលោក៕
CORONA EPISODE … Please see this… not just a random forward…
Stop what you’re doing right now…. Go on Netflix… type in My Secret Terrius, go to Season 1, episode 10 and skip to 53 minutes ? actually freaked me out!!
Share because I guarantee this will be taken down… pic.twitter.com/pkj0sXfMvY— SHAKTHI SHREEDHAR (@SHAKTHISHREEDH2) March 26, 2020