ខណៈដែលវីរុសកូរ៉ូណា នៅទីក្រុងវ៉ូហានកំពុងរីករាលដាល វេជ្ជបណ្ឌិត Yuan Herong នៅតែបន្តធ្វើការរៀងរាល់ថ្ងៃ ដោយមិនព្រមឈប់សម្រាក ទោះបីជាជំងឺនេះ កំពុងក្លាយ ជាបញ្ហាសំខាន់ក៏ដោយនោះ ។
Yuan Herong នឹងក្លាយជាគ្រូពេទ្យស្រីរបស់ចិន នៅពេលនេះ ដោយមិនត្រឹមតែមានមុខមាត់ដូចទេពអប្សរនោះទេ ប៉ុន្តែគ្រូពេទ្យស្រីអាយុ ៣១ឆ្នាំរូបនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ជាមួយសាច់ដុំកង់របស់នាង ក្រោយដោះអាវចេញ ដែលសាច់ មិនចេញបុរសដើមទ្រូងប្រាហត្ថឡើយ ។
ថ្មីៗនេះ អ្នកគាំទ្ររបស់នាង បានបង្ហាញនូវសេចក្តីគោរពចំពោះនាង ដោយបន្តនៅធ្វើការជាប្រក្រតី ទោះបីជាក្នុងស្រុកកំណើតរបស់នាង កំពុងវិលវល់ដោយបញ្ហាវីរុស កូរ៉ូណា ដោយនាងបានប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាព ដើម្បីលុបបំបាត់បញ្ហាខាងលើ ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងកំពុងឆ្លង ។
ស្ត្រីគ្រូពេទ្យ សាច់កង់ៗខាងលើ បច្ចុប្បន្នកំពុងធ្វើការនៅ ក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។
នាងបានសរសេរនៅលើបណ្តាញសង្គមថា “ ខ្ញុំជាវេជ្ជបណ្ឌិត។ ខ្ញុំត្រូវបោះជំហានទៅមុខដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា”។
ក្នុងនោះដែរមជ្ឍដ្ឋានអ្នកលេងបណ្តាញសង្គម បានកោតសរសើរចំពោះស្មារតីរបស់នាង ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺវិរុសកូរ៉ូណា ។ ដោយក្នុងនោះក៏មានអ្នកលើកឡើងថា ខ្ញុំសង្ឈឹមថា Yuan Herong និងក្រុមគ្រូពេទ្យផ្សេងទៀត នឹងមានសុខភាពល្អដើម្បីបំពេញការងាររបស់ពួកគេ៕





