ក្រោយពីចាញ់ Spurs ក្នុងលទ្ធផល 2-0 កាលពីរាត្រីយប់មិញនេះដែរ ក្លិបមេឃខៀវ បានចាញ់ពិន្ទុក្រុមត្រៀមលើកពានអង់គ្លេសលើកដំបូងហង្សក្រហម ក្រោយអាកខាន ជិត៣០ឆ្នាំ រហូតដល់ទៅ ២២ពិន្ទុ ដែលធ្វើឲ្យម្ចាស់ការពារតំណែងជើងឯក អស់ក្តីសង្ឈឹមថានឹងអាចលើកពានលើកទី៣របស់ពួកគេ។
Pep បានទទួលស្គាល់ជាលើកដំបូងក្នុងការបរាជ័យនៅក្នុងការប៉ុនប៉ង លើកពានលើកទី៣របស់ពួកគេ។
លោក Pep បាននិយាយក្រោយចប់ការប្រកួតថា គោលដៅរបស់យើងចង់ឈ្នះការប្រកួតដែលនៅសេសសល់ ខណៈដែលក្រុមហង្សក្រហមស្ថិតពិន្ទុនៅឆ្ងាយ ក្រៅពីលោកចង់ត្រៀម លក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតពាន Champions League នៅរដូវកាលក្រោយ។
ក្រោយបរាជ័យ Guardiola បានបិទទ្វារបន្ទប់ជិត ៥០នាទី ដើម្បីនិយាយជាមួយកីឡាករក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ខណៈដែលធ្វើការស៊ើបអង្កេត ចំពោះលទ្ធផលចាញ់នេះ។
គ្រូបង្វឹកខាងលើបាននិយាយថា ទេខ្ញុំមិនខឹងទេ ជាធម្មតាខ្ញុំមិនចូលចិត្តវា ប្រសិនបើយើងលេងមិនល្អ ប្រសិនបើយើងមិនរត់ ឬយើងមិនប្រយុទ្ធ។
ពេលណាយើងចាញ់ខ្ញុំមិននៅឆ្ងាយពីកីឡាកររបស់ខ្ញុំទេពីព្រោះខ្ញុំស្គាល់ពួកគេ។ ប៉ុន្តែយើងបានចាញ់ការប្រកួតដូច្នេះយើងបាននិយាយអំពីរបៀបដើម្បីឆ្ពោះទៅមុខនិងបន្តទៅមុខទៀត។ មានពេលច្រើនខែដើម្បីលេង។
កន្លងទៅលោក Richard Scudamore បានលើកឡើងថា ២ រដូវកាលចុងក្រោយដែលមេឃខៀវឈ្នះពានគឺអាក្រក់ ហើយវាមិនអាចកើតឡើងម្តងទៀតឡើយ។
ក្នុងនោះអតីត មេធំរបស់ លីកកំពូលអង់គ្លេស បានលើកឡើងបន្តថា នឹងមានក្លិបមួយ នឹងអាចបញ្ឈប់ជ័យជម្នះរបស់មេឃខៀវ ហើយទទួលបាន ១០០ពិន្ទុ ។ ឥលូវនេះ គឺហង្សក្រហម ដែលជាជើងខ្លាំង នឹងអាចធ្វើវាបានដើម្បីឈ្នះពាន លីកកំពូលអង់គ្លេសដណ្តើមពីមេឃខៀវ៕