អ្នកឆ្លងវីរុសកូរ៉ូណាសរុប ៤៧៥នាក់ ជាសះស្បើយ​ ខណៈទំហំនៃជំងឺនេះកើនឡើង​

0

គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថាអ្នកឆ្លងវីរុសកូរ៉ូណាសរុប ៤៧៥នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពួកគេបានជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្នុងនោះ អាជ្ញាធរចិនបានប្រកាសពីចំនួនមនុស្សស្លាប់ ដែលបានកើនឡើង ដល់ ៣៦១នាក់ និងឆ្លងសរុប ១៧,២០៥នាក់ នៅក្នុងបណ្តាខេត្ត និងតំបន់ស្វយ័តចិនចំនួន ៣១ នាក់ផងដែរ៕