Abraham បង្ហាញអារម្មណ៍ខកចិត្តខ្លាំងជាមួយនឹងក្លឹបដែលបរាជ័យនាំយក Cavani មករួមក្លឹប

0

ខ្សែប្រយុទ្ធជួរមុខដែលកំពុងមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះសម្រាប់ក្លឹបតោខៀវ Chelsea កីឡាករ Tammy Abraham ត្រូវបានគេមើលឃើញថានឹងអាចរៀនយកបទពិសោធជាច្រើនពីសំណាក់ខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ខណៈដែលបច្ចុប្បន្នកំពុងទទួលបន្ទុកខ្លាំងក្នុងនាមជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹបនោះ។

កន្លងមកព័ត៌មានបានចុះផ្សាយព្រោងព្រាតហើយថា Cavani នឹងអាចផ្ទេរមកក្លឹបអង់គ្លេសនេះនៅក្នុងខែមករានេះជាមិនខានប៉ុន្តែផុតកំណត់ពេលវេលាដោះដូរកីឡាករទៅហើយ Chelsea គឺនៅតែមិនអាចចុះកុងត្រាទិញបានកីឡាករសំខាន់បន្ថែមណាម្នាក់ឡើយមកជួយក្លឹបក្រោមការដឹកនាំរបស់លោក Frank Lampard ដែលទើបតែទទួលបានសិទ្ធក្នុងការដោះដូរកីឡាករឡើងវិញទៅហើយនោះ។

ក្នុងនោះផងដែរគេជឿជាក់ដែរថាកីឡាករ Abraham គឺពិតជាមានការអន់ចិត្តជាមួយនឹងក្លឹបយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងការដោះដូរទិញកីឡាករខ្សែប្រយុទ្ធ Cavani មិនបានបែបនេះ៕

ប្រែសម្រួល៖Lee