គូស្នេហ៍រួមរ័កលើរថយន្តក្រុង ត្រូវបានមហាជននៅចក្រភពអង់គ្លេសរិះគន់​

0

ថ្មីៗនេះដែរអ្នកនៅក្រុង Greater Manchester របស់ចក្រភពអង់គ្លេស បានចែករំលែកឃ្លិបវីដេអូ បង្ហាញពីគូស្នេហ៍ម្នាក់កំពុងលេង​ឈុតក្តៅសាច់ ក្នុងឡានក្រុង ខណៈដែលរថយន្តក្រុងនេះ បានរត់ឆ្លងកាត់សាលា ។​
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ១៧ ធ្នូលើរថយន្តក្រុងលេខ ១៣៥ ឆ្លងកាត់ក្រុង Prestwich ។ អំឡុងពេលនោះដែរ មានបុរស ម្នាក់ឈ្មោះ ចនដូឡាន់កំពុងស្ថិតនៅក្នុងឡានរង់ចាំមិត្តភក្តិរបស់គាត់ ហើយក៏ប្រទះឃើញគូស្នេហ៍ក្នុងរថយន្ត បាននាំគ្នារួមរ័ក នៅលើឡានក្រុង ។
គូស្នេហ៍នេះបានយក ជាន់ផ្នែកខាងលើនៃឡានក្រុង ដែលមាន២ជាន់ សម្រាប់រួមរ័កគ្នា ហើយត្រូវថតបានដោយ ចនដូឡាន់ ។

ក្រោយមកទៀតលោក ចនដូឡាន់ បានដឹងថា រថយន្តក្រុងនេះ បានរត់ឆ្លងកាត់សាលាជាច្រើន ដែលអាចនឹងធ្វើឲ្យក្មេងៗ​ជាច្រើនឃើញ នូវសកម្មភាព មិនល្អនេះ លោកក៏បានសម្រេចចិត្តចែកចាយវីដេអូនេះ នឹង​ធ្វើការរិះគន់តែម្តង​។​
លោកបានសរសេរថា ប្រសិនបើមានស្ត្រីចំណាស់ម្នាក់ អង្គុយក្នុងរថយន្តនេះដែរ អាចនឹងគាំងបេះដូងស្លាប់ ។

លោកបានបន្តថា “តើអ្នកនៅតែដឹងពីឥរិយាបថនៅទីសាធារណៈទេ?”, “វាគួរឱ្យខ្មាស់ណាស់ ហើយមិនគួរណា​ឲ្យកុមារបានឃើញឈុតនេះឡើយ។​ ពួកគេគួរតែចូលគុក៕