អ្នកជួញដូរគ្រឿងញៀនជនជាតិប្រេស៊ីលម្នាក់ បានព្យាយាមរត់គេចពីពន្ធនាគារកាលពីថ្ងៃសៅរ៍ដោយក្លែងខ្លួនជាកូនស្រីរបស់គាត់ ខណៈពេលកូនស្រីមកសួរសុខទុក្ខ ។
អាជ្ញាធរបាននិយាយថា Clauvino da Silva អាយុ ៤២ ឆ្នាំបានព្យាយាមបន្លំខ្លួនគេចចេញពីពន្ធនាគារមួយ នៅទីក្រុង Rio de Janeiro ដោយពាក់ស្បែកមុខស៊ីលីកូន ពាក់សក់ពាក់អាវទ្រនាប់ និងអាវយឺតរឹបមួយពណ៌ផ្កាឈូក ។
ដាស៊ីលវ៉ា (Da Silva) ត្រូវជាប់ពន្ធនាគាររហូតដល់ ៧៣ ឆ្នាំពីបទជួញដូរគ្រឿងញៀន ហើយតាមមើលទៅគាត់គ្រោងនឹងទុកកូនស្រីអាយុ ១៩ ឆ្នាំរបស់គាត់នៅក្នុងគុកជំនួស។ ប៉ុន្តែគម្រោងការនេះមិនបានសម្រេចនោះឡើយ។ ឆ្មាំពន្ធនាគារបានឃើញតាមរយៈការក្លែងបន្លំនេះនៅពេលដែលដាស៊ីលវ៉ា(Da Silva) ត្រូវបានសុំពិនិត្យអត្តសញ្ញាណប័ណ្ណ ខណៈពេលព្យាយាមចាកចេញ។
យោងតាមសារព័ត៌មាន Associated Press បានអោយដឹងថាមុនពេលចាប់ខ្លួនលោកដាស៊ីលវ៉ា(Da Silva) គឺជាមេដឹកនាំម្នាក់នៃមេបញ្ជាការក្រហមក្រុមឧក្រិដ្ឋជនប្រេស៊ីលដ៏មានឥទ្ធិពលម្នាក់ ដែលគ្រប់គ្រងការជួញដូរគ្រឿងញៀនដ៏ធំមួយនៃទីក្រុងរីយ៉ូ។