លៀង ចាន់ឡា ដែលជាបេក្ខនារីអាយុ ១៧ឆ្នាំ លេចធ្លោមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី ដោយបានកែសម្ជស្ស ស្អាតភ្លឹងតែម្តង ។
ក្រោយពីបង្ហាញសមត្ថភាពក្នុងវគ្គ Boot Camp រួចមក បេក្ខនារីខាងលើបានសម្រេចចិត្ត កែកុនសម្ជស្ស ដោយក្រោយពេលកែ កាន់តែប្លែកជាងមុន ទៅទៀត ។
ចាន់ឡា គឺជាក្មេងស្រីដែល កើតចេញពីត្រកូលក្រីក្រ រៀនសូត្រមិនបានច្រើន កំព្រាឪពុក និង មានម្តាយប្រកបរបរលាងចាន មិនសូវស្អាតម្នាក់ ហើយដោយសារស្រឡាញ់ខ្លាំងខាងវិស័យសិល្បៈ នាងបានសម្រេចចិត្តចូលរួមក្នុងកម្មវិធី X Factor Cambodia ជាមួយសមត្ថភាពខ្លាំងគួរឱ្យកត់សម្គាល់ ៕


