ចិន ៖ នៅទីក្រុងស៊ាងហៃ ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ជាមួយហេតុផលដ៏គួរឲ្យ អស់សំណើច ដោយជំនួសដោយការបើកបរម៉ូតូ ឬរថយន្ត ដោយប្រើ ប្រើរថយន្តក្មេងឡាន ជាមធ្យោបាយទៅវិញ ។
ក្រោយពីទទួលបានព័ត៌មានថា បុរសម្នាក់នេះ បើករថយន្តក្មេងលេង មកធ្វើការ តាមផ្លូវ Dai Hoa Road ក្នុងទីក្រុងស៊ាងហៃ មក ភ្លាមៗ សមត្ថកិច្ចគ្រប់គ្រងក្នុងផែនចរាចរណ៍ បានចុះមកស៊ើបអង្កេត ។ វីដេអូ ដែលបង្ហាញពីសកម្មភាពបុរសឈ្មោះ Diep ជិះរថយន្តក្មេងលេង ដែលខ្ចី ពីក្មួយស្រីនេះ ត្រូវបានថតជាប់ដោយកាម៉េរ៉ា CCTV ។
បើតាមសម្តី បុរសខាងលើបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា នោះ គាត់បានទទួលការហៅបន្ទាន់ពីកន្លែងការងាររបស់គាត់ ដោយពេលនោះ មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីយកម៉ូតូឬរថយន្តនៅផ្ទះ ក៏បានយក រថយន្តរបស់ក្មួយស្រីជិះតែម្តងទៅ ។ ក្នុងនោះលោក ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដទៃ ។ ជាមួយការដឹងកំហុសនេះ សមត្ថកិច្ចបាន ពិន័យ ទឹកប្រាក់ ១០០០ យ័ន ៕