ក្រសួងព័ត៌មានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តទាំងឡាយណាដែលបំពាក់ស្លាកឡូហ្គោក្រសួងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ

0

ភ្នំពេញ៖ កាលពីពេលថ្មីៗ គេឃើញមាន ការបង្ហោះរូបភាពមួយដែលបង្ហាញពីឡានក្រុមហ៊ុនឯកជន មួយមានឈ្មោះ SIHANOUK BUSSINESS WEEKLY រួមទាំងមានភាសាចិននៅពីក្រោម, លេខទូរសព្ទ និងមានបញ្ជាក់អក្សរពីខាងក្រោមថា MINISTRY OF INFORMATION លេខ២១៤ ព.ម ប្រក ដោយបានបំពាក់នូវស្លាកលេខរថយន្ត ភ្នំពេញ 2AD-5912។

អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានជម្រាបជូនសាធារណៈជនអោយបានជ្រាបថាក្រសួងមិនដែលមានគោលការណ៍ណាក្នុងការអនុញ្ញាតអោយបិទឡូហ្គោរបស់ខ្លួនលើរថយន្តឯកជនបែបនេះនោះទេ​។ដូច្នេះអគ្គនាយកដ្ឋានស្នើអោយម្ចាស់រថយន្តឯកជន ដែលមានបំពាក់ឡូហ្គោនេះ អោយដកចេញជាបន្ទាន់។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ព្រមានថាចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តទាំងឡាយណា ដែលបំពាក់ស្លាកឡូហ្គោក្រសួងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ៕