អ្នកជំងឺវ័យ 35 ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Mandi ប្រទេសឥណ្ឌា ជាមួយនឹងការឈឺក្រពះ។ គ្រូពេទ្យមានសភាពស្រងាកចិត្តពេលដែលពិនិត្យ ហើយបានរកឃើញស្លាបព្រាចំនួន 7 កាំបិត ច្រាសដុសធ្មេញ និងតួណឺវីសនៅក្នុងវៀនរបស់គាត់។
វេជ្ជបណ្ឌិត Suraj Bhardwaj បាននិយាយថា “យើងអាចមើលឃើញយ៉ាងច្បាស់ពីកាំបិតដែលនៅក្នុងពោះរបស់គាត់”។ គ្រូពេទ្យបានចំណាយពេល4ម៉ោងក្នុងការវះកាត់យកឧបករណ៍ទាំងអស់នោះចេញ។ អ្នកជំងឺដែលមិនបញ្ចេញឈ្មោះនេះ ត្រូវបានគេគិតថាទទួលរងពីជំងឺ pica ដ៏កម្រ ដែលធ្វើឱ្យមនុស្សចង់ញ៉ាំវត្ថុចម្លែកៗ៕


