ក្រុមអ្នកគាំទ្រស្រលាញ់ភេទដូចគ្នា LGBTQ តៃវ៉ាន់ បានជួយជ្រោមជ្រែងប្រារព្ធពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នាជាលើកដំបូងដែលទទួលស្គាល់តាមច្បាប់នៅកោះមួយនេះ ជាមួយអ្នកចូលរួមជាង 1.000នាក់ កាលពីថ្ងៃសៅរ៍ទី 25 ខែឧសភាឆ្នាំ 2019។


ព្រឹត្តការណ៍មង្គលការនេះមានការចូលរួមពីគូស្វាមីភរិយាដែលស្រលាញ់ភេទដូចគ្នាប្រមាណ20គូផងដែរ។ ក្រុមអ្នកគាំទ្រស្រលាញ់ភេទដូចគ្នា LGBTQ នេះ បានអំពាវនាវឱ្យពួកគេ “រក្សាសេចក្តីស្រឡាញ់និងរីករាយ ជារៀងរហូត”។
ម្តាយរបស់កូនស្រីស្រលាញ់ភេទដូចគ្នា Yang-Lee Yue-Chu បានអបអរសាទរក្នុងពិធីនេះ។ កូនស្រីរបស់នាងឈ្មោះវីវៀនបាននិយាយថានាងមានសំណាងដែលមានឪពុកម្តាយគាំទ្របែបនេះ។ នាងបាននិយាយថា “ទាំងឪពុកម្តាយរបស់ខ្ញុំនិងឪពុកម្តាយរបស់ខ្ញុំដែលជាដៃគូរបស់ខ្ញុំបានទទួលយកយ៉ាងខ្លាំង”៕
