ក្រោយការប្រកាសថ្មីៗនេះអំពីការត្រឡប់ចូលមកទីផ្សារវិញនៃស្លាកសញ្ញាដ៏ល្បីល្បាញរបស់ពិភពលោកជាច្រើនទសវត្សមុន Levi Strauss ភ្លាមនោះគេជឿជាក់ថាក្រុមហ៊ុននេះនឹងមានតម្លៃប្រហែល៦,៥ ពាន់លានដុល្លារក្នុងពេលចូលផ្សារហ៊ុន។
អវត្តមាននៅក្នុងទីផ្សារប្រមាណជា៣៤ឆ្នាំមកហើយនោះភាគហ៊ុនរបស់ក្រុមហ៊ុនកែច្នៃប្រឌិតខោខូវប៊យនេះត្រូវបានដឹងទៀតថានឹងដាក់លក់ខោខោប៊យដ៏ល្បីល្បាញរបស់ខ្លួនឡើងវិញក្នុងតម្លៃ១៧ដុល្លារជាទំហំដែលស្ថិតនៅខាងលើតម្លៃគោលដៅរបស់អតិថិជនបច្ចប្បន្នដែលមានប្រមាណតែពី១៤ទៅ១៦ដុល្លារនោះ។
គួរឲ្យដឹងដែរថាក្រុមហ៊ុន Levi’s បានលក់ភាគហ៊ុនរបស់ខ្លួនតម្លៃប្រមាណជា៦២៣ លានដុល្លារដល់អ្នកវិនិយោគមុននឹងអនុញ្ញាតឱ្យសាធារណជនទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនអាយុ១៦៦ ឆ្នាំមួយនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕
ប្រែសម្រួល:Lee