បើមែននោះ Higuain នឹងត្រឡប់ទៅ Juventus ទាំងពិបាកធ្វើទឹកមុខជាមិនខាន

0

មកដល់ពេលនេះខ្សែប្រយុទ្ធអាហ្សង់ទីនវ័យចំណាស់បន្តិចទៅហើយHiguainរកគ្រាប់បានតែ៣គ្រាប់ប៉ុណ្ណោះសម្រាប់ក្លឹបថ្មីរបស់គេនៅអង់គ្លេសដែលវាកំពុងធ្វើឲ្យតោខៀវ Chelsea ហាក់មានភាពស្ទាក់ស្ទើរក្នុងការចំណាយលុយទិញកីឡាកររូបនេះអចិន្ត្រៃយ៍នារដូវក្តៅខាងមុខ។

គេជឿជាក់ថាតោខៀវ Chelsea មានជម្រើសក្នុងការបន្តកុងត្រាលក្ខណ្ឌខ្ចីជើងកីឡាកររូបនេះរហូតទៅដល់១២ខែទៀតឬក៏ត្រូវចំណាយលុយប្រមាណជា៣៣លានផោនដើម្បីទិញHiguainក្នុងតម្លៃ៣៣លានផោនតែម្តងប៉ុន្តែកំពុងតែបារម្ភថាតោខៀវហាក់មិនចង់ចំណាយថវិកាបន្ថែមទៅលើកីឡាកររូបនេះឡើយ។

កាន់តែអាក្រក់ទៀតនោះគឺគ្រូបង្វឹកលោកSarriកំពុងរងសំពាធកាន់តែខ្លាំងក្រោយបរាជ័យ២ទល់នឹង០ជាមួយនឹង Everton ខណៈដែលក្លឹបទទួលរងពិន័យមិនអាចទិញកីឡាករចំណូលថ្មីដល់ទៅ២រដូវកាលផងនិងការវិលត្រឡប់ដែលក្លឹបបញ្ចេញទៅកាន់ក្លឹបនានាក្នុងលក្ខណ្ឌខ្ចីជើងផងនោះមានន័យថាHiguainគឺអាចនឹងបង្ខំចិត្តត្រឡប់ទៅកាន់ក្លឹបចាស់របស់ខ្លួនគឺJuventusជាមិនខាន៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ ៕