ធ្វេសប្រហែសមួយភ្លេត ធ្វើអោយក្មេងស្រី២ឆ្នាំម្នាក់ស្លាប់

0

្មេងស្រីអាយុពីឆ្នាំម្នាក់ បានជង់នឹងកាំបិតធ្លាយពោះស្លាប់ក្នុងចង្ក្រានបាយផ្ទះរបស់នាងនៅ Kuala Kuau ក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភះ នេះ។
ក្មេងស្រី Nur Qhaisara Medina Supian បានស្លាប់នៅមន្ទីរពេទ្យ Parit Buntar ។
ម្តាយរបស់ជនរងគ្រោះអ្នកស្រី Hana Mazlan អាយុ 27 ឆ្នាំបាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង 9 និង 30 នាទីព្រឹក គាត់ចាំបានថានៅពេលនោះគាត់កំពុងដាក់ប្អូនស្រីជនរងគ្រោះ អាយុ 4ខែម្នាក់ទៀតឱ្យដេកនៅក្នុងផ្ទះបាយហើយក្មេងស្រីរងគ្រោះបានសុំទឹកដោះគោ គាត់ក៏ប្រាប់នាងឱ្យរង់ចាំបន្តិច ហើយនាងក៏ដើរចេញទៅរកជីដូនរបស់នាងនៅជ្រុងម្ខាងទៀតនៃចង្ក្រាន ភ្លាមនោះនាងបានដួលហើយជង់នឹងកាំបិតដែលដាក់នៅលើចាន ទម្លុះពោះរបស់នាង។ កាំបិតនោះជាកាំបិតដែលបងប្រុសរបស់នាងដើម្បីចិតផ្លែស្វាយ។ អ្នកស្រីបន្តថាគាត់មិនបានដឹងថាមានកាំបិតនៅទីនោះទេ “អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯមន្ទីរពេទ្យ Raja Permaisuri Bainun ដែលជាកន្លែងដែលសាកសពត្រូវបានបញ្ជូនទៅក្រោយស្លាប់។
អ្នកស្រី ហាណាបាននិយាយថាកូនស្រីរបស់នាងបានសន្លប់បាត់ស្មារតីបន្ទាប់ពីម្តាយក្មេករបស់នាងបានទាញកាំបិត 15 សង់ទីម៉ែត្រចេញ បន្ទប់មកយើងបានបញ្ជូននាងទៅគ្លីនីកមួយមុនពេលបញ្ជូនទៅមន្ទីរពេទ្យ Parit Buntar ” ។
ឪពុករបស់ជនរងគ្រោះលោក Supian Samsuri អាយុ 42 ឆ្នាំបាននិយាយថានាងនឹងបូជានាងនៅថ្ងៃចន្ទនេះនៅឯទីបញ្ចុះសពមូស្លីម Teluk Pial Baroh ។