រដ្ឋាភិបាលថៃបានបញ្ជាក់ថា សាលារៀនចំនួន 437 នឹងបិទទ្វារនៅថ្ងៃត្រង់ហើយ។ រយៈពេលនៃការបិទទ្វារនេះគឺអាចនឹង១សប្តាហ៍ពេញ។ សាលារដ្ឋ និងឯកជនដទៃទៀត នៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញនោះនឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Puttipong Punnakan បានប្រាប់អ្នកយកព័ត៌មាន។
លោក Puttipong បានថ្លែងថា៖ «យើងនឹងវាយតម្លៃស្ថានភាពនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដើម្បីពិនិត្យមើលថាតើនឹងមានតម្រូវការបិទសាលាទាំងអស់នៅសប្តាហ៍ក្រោយឬយ៉ាងណា»។ លោកបន្ថែមថា ការប្រឡងខ្លះដែលគ្រោងនឹងធ្វើនៅចុងសប្តាហ៍ក៏ប្រហែលជាត្រូវពន្យារពេលដែរ។
យោងតាមនាយកដ្ឋានគ្រប់គ្រងការបំពុលបានឱ្យដឹងថា បរិយាកាសអាប់អួរ បានកើតមានឡើងជាច្រើនសប្តាហ៍មកហើយ ដោយបរិមាណនៃបំណែកធូលីដែលត្រូវបានគេស្គាល់ថា PM 2.5។ PM 2.5 គឺជាល្បាយនៃដំណក់ទឹករាវ និងភាគល្អិតរឹងដែលអាចរួមបញ្ចូលទាំងធូលីដី និងផ្សែង ហើយក្រុមអ្នកជំនាញបានព្រមានអំពីគ្រោះថ្នាក់នៃជំងឺបេះដូង និងសួត។ លោកវេជ្ជបណ្ឌិត Nitipatana Chierakul អ្នកពិគ្រោះយោបល់នៅមន្ទីរពេទ្យ Siriraj បាននិយាយថា ចំនួនអ្នកជំងឺដែលមានជំងឺផ្លូវដង្ហើមនៅក្នុងទីក្រុងបានកើនឡើង ចាប់តាំងពីខែសីហា ហើយមនុស្សជាច្រើនទៀតនឹងឈឺប្រសិនបើបរិយាកាសបែបនេះអូសបន្លាយរយៈពេលវែង៕