បរទេស៖ ការសិក្សាថ្មីមួយរបស់អង្គការ NASA បានបង្ហាញថាការឡើងកំដៅនៃមហាសមុទ្រត្រូពិកដោយសារតែការប្រែប្រួលអាកាសធាតុអាចនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវភាពញឹកញាប់នៃព្យុះភ្លៀងខ្លាំងនៅចុងសតវត្សនេះ។
ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយវិទ្យាស្ថាន Hartmut Aumann នៃមន្ទីរពិសោធន៍របស់អង្គការណាសា (JPL Propulsion Laboratory) នៅ Pasadena រដ្ឋកាលីហ្វ័រនីញ៉ាបានប្រមូលទិន្នន័យអស់រយៈពេល១៥ឆ្នាំមកហើយហើយអ្វីដែលទទួលបានពីសារធាតុ Atmospheric Infrared Sounder របស់អង្គការ NASA នៅលើមហាសមុទ្រត្រូពិកដើម្បីកំណត់ទំនាក់ទំនងរវាងសីតុណ្ហភាពផ្ទៃសមុទ្រជាមធ្យមនិងការចាប់ផ្តើមនៃព្យុះធំៗនៅក្នងមហាសមុទ្រទាំងឡាយ។
អ្វីដែលគេបានសន្និដ្ឋាននិងរកឃើញនោះគឺថាព្យុះខ្លាំងដែលផលិតទឹកភ្លៀងយ៉ាងហោចណាស់៣មីលីម៉ែត្រក្នុងមួយម៉ោងលើផ្ទៃដី២៥គីឡូម៉ែត្រជុំវិញត្រូវបានបង្កើតឡើងនៅពេលដែលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងប្រហែល២៨អង្សាសេនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ JPL កាលពីពេលថ្មីៗនេះ។
ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថាព្យុះមានការកើនឡើងប្រមាណជា២១ភាគរយបន្ថែមទៀតសម្រាប់រសីតុណ្ហភាពមួយអង្សាសេនៅគ្រប់សីតុណ្ហភាពនៅលើផ្ទៃសមុទ្រដែលកំពុងកើនឡើង៕
ប្រែសម្រួល:Lee