Home ព័ត៌មានអន្តរជាតិ លោក វ៉ាង យី ជួបជាមួយទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក ម៉ាសាតាកា អូកាណូ

លោក វ៉ាង យី ជួបជាមួយទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក ម៉ាសាតាកា អូកាណូ

0

លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេស កាលពីថ្ងៃអាទិត្យ បានជួបជាមួយអគ្គលេខាធិការនៃលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន លោក ម៉ាសាតាកា អូកាណូ (Masataka Okano) ។

ភាគីទាំងពីរបានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅលើការអនុវត្តរួមគ្នានៃការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន និងលើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាព និងស្ថិរភាពនៃទំនាក់ទំនងយុទ្ធសាស្ត្រចិន-ជប៉ុន ដែលមានផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរបានយល់ព្រមបន្តទំនាក់ទំនងតាមរយៈយន្តការសន្ទនានយោបាយកម្រិតកំពូលចិន-ជប៉ុន៕

Previous articleឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់បោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា
Next articleលោក វ៉ាង យី៖ ចិនជឿជាក់លើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូង